/ / /

លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានចាត់តាំងកម្លាំងចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី ថាច រដ្ឋា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង  បានចាត់តាំងកម្លាំងចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី ថាច រដ្ឋា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

(កោះកុង) ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ និងសហការី នាំយកផ្លែឈើ ០១កន្រ្តក និងថវិកា មូយចំនួន សួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី ថាច រដ្ឋា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ បានពាំនាំការសាកសួរសុខទុក្ខពីលោកមេបញ្ជាការកងឯកភាព សូមជូនពរអោយលោកឧត្តមសេនីយ៍ត្រី ថាច រដ្ឋា បានឆាប់ជាសះស្បើយពីជំងឺ ដើម្បីចូលរួមបំរើការងារជូនជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ថាច រដ្ឋា បានថ្លែងអំណរគុណដល់លោកមេបញ្ជាការ រួមទាំងថ្នាក់ដឹកនាំកងឯកភាព នាយទាហាន នាយទាហានររងទាំងអស់ដែលតែងតែគិតគូដល់យុទ្ធមិត្តដែលមានជំងឺ ជួបការលំបាក .ក្នុងស្មារតីសិល្បៈចែករំលែក។សូមជូនពរអោយអស់លោក លោកស្រី ជៀសផុតពីជំងឺផងទាំងឡាយ.ជួបតែសេចក្តីសុខសេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”