ឃុំតាតៃក្រោម,ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ តំណាងឱ្យ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ លោកហួន ណាក់ ជំទប់ទី២ឃុំ និងជាអ្នកកាន់ឧបករណ៍តាប្លែត ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គ្រប់គ្រងមតិជំទាស់ និង សំណូមពរ ការតាមដានត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍ តាប្លែតរៀបចំដោយមន្ទីរផែនការខេត្ត នៅសាលប្រជុំសាលាស្រុកកោះកុង។