រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានចុះត្រួតពិនិត្យ តាមដានដំណើរការនៃការសាងសង់ស្ពានបេតុង ០១ កន្លែង ដែលជាគម្រោងថវិកាអភិវឌ្ឍន៍ឃុំតាតៃក្រោម ឆ្នាំ២០២២ (នៅចំនុចព្រែកតាឡត)

ឃុំតាតៃក្រោម,ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងាររដ្ឋបាលឃុំ ព្រមទាំងមានការចូលរួមពី លោក ហៀង ហួន សមាជិក្រុមប្រឹក្សាស្រុកកោះកុង ចុះត្រួតពិនិត្យ តាមដានដំណើរការនៃការសាងសង់ស្ពានបេតុង ០១ កន្លែង ដែលជាគម្រោងថវិកាអភិវឌ្ឍន៍ឃុំតាតៃក្រោម ឆ្នាំ២០២២ (នៅចំនុចព្រែកតាឡត) ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង សមាសភាពចូលរួមមាន៖ជំទប់ទី២ឃុំ,លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ,លោក លោកស្រី ជំនួយការឃុំ,នាយប៉ុស្តិ៍នគរបាលរដ្ឋាលឃុំ សរុបចំនួន ០៨នាក់ ស្រី ០១នាក់។ជាលទ្ធផលដំណើរការនៃការសាងសងស្ពានខាងលើ ទទួលបានលទ្ធផល ៩០%។

អត្ថបទទាក់ទង