លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា នាយករងរដ្ឋបាលសាលាស្រុក មន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក មន្ត្រីការិយាល័យអប់រំ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងអនុភូមិចាំយាមបានចុះពិនិត្យទីតាំងទឹកដក់មួយកន្លែង ចំនុចមុខតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
វេលាម៉ោង ៥:៣០ នាទីរសៀល