ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង ដែលមានអ្នកចូលរួម ប្រមាណ ៤០០ នាក់។
ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា របាយការណ៏ និងសមិទ្ធផលនានា ដែលបានអនុវត្តក្នុងឆ្នាំ២០១៩ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការខិតខំអនុវត្តការងារ ស្របតាមតួនាទី ភារកិច្ច របស់រដ្ឋបាលនីមួយ មន្ទីរ អង្គភាព និងកិច្ចសហការគ្រប់ជ្រុងជ្រោយ និងអ្នកពាក់ព័ន្ធទាំងអស់ តាមទិសដៅផែនការដែលបានលើកឡើងកន្លងមក សម្រាប់ឆ្នាំ២០២០នេះ អង្គសន្និបាតផ្តោតសំខាន់ ទៅលើប្រធានបទសំខាន់សម្រាប់ជាទិសដៅបន្ត និងជាធាតុចូលរបស់រដ្ឋបាលខេត្ត ១-ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ២-បញ្ហាទឹក អគ្គីសនី និងសម្រាម ៣-ការផ្តល់សេវារដ្ឋបាលតាមរយៈច្រកចេញ ចូល តែមួយ។