/ / /

លោក គឹម ហុង អាជីវករលក់គ្រឿងសំណង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៣

លោក គឹម ហុង អាជីវករលក់គ្រឿងសំណង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ …!!

នាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក គឹម ហុង អាជីវករលក់គ្រឿងសំណង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសាខាមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ឬសូមទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម ៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    24/02/2026

    រដ្ឋបាលឃុំឫស្សីជ្រុំ បានរៀបចំកិច្ចប្រជុំ គណ:កម្មាធិការកិច្ចការនារី និងកុមារលើកទី៤៤ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងប្រជុំក្រុមប្រឹក្សាឃុំ។ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ជាប្រធានគណ:កម្មាធិការកិច្ចការនារី និងកុមារ និងជាមេឃុំឫស្សីជ្រុំ។

  • រដ្ឋបាលស្រុកថ្មបាំង/
    23/02/2026

    លោក ម៉ឹង សុភា មេឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៤អាណត្តិទី៥ ប្រចាំខែកុម្ភៈឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលវឌ្ឍនភាពការសាងសង់អគារមត្តេយ្យព្រែកស្មាច់​ ០១ខ្នង​ មានចំនួន​ ០៣បន្ទប់​ ស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានបញ្ចូលឈ្មោះកូនទៅក្នុងប័ណ្ណសមធម៌របស់ម្ដាយ​ និងធ្វេីកញ្ចប់មានផ្ទៃពោះ​ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម