រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ខេត្តកោះកុង៖ ថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះ￸កុង អញ្ជើញដឹកនំា￸កិច្ចប្រជុំ ពាក់ព័ន្ធនឹងការចុះសិក្សា វាយតម្លៃអ្នកស្នើសូមសម្បទានដីសង្គមកិច្ច នៅស្រុកស្រែអំបិល ។

លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះ￸កុង ដោយមានការអនុញ្ញាត និងណែនំា￸ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះ￸កុង បានដឹកនំា￸កិច្ចប្រជុំពាក់ព័ន្ធនឹងការចុះ សិក្សា វាយតម្លៃ លើប្រជាពលរដ្ឋដែលបានស្នើសូមសម្បទានដីសង្គមកិច្ច នៅស្រុកស្រែអំបិល ខេត្តកោះ￸កុង។ តាមរយៈកិច្ចប្រជុំនេះ￸ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានពន្យល់ ណែនំា￸ ដល់អ្នកពាក់ព័ន្ធ ជាពិសេស មេឃុំ មេភូមិ តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យបានយល់អំពីការចុះសិក្សា វាយតម្លៃ ការសម្ភាសន៍ ការដាក់ពិន្ទុ និងការអង្កេតលើស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យដំណើរការនៃការចុះអនុវត្តការងារនេះ￸ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ ជាមួយគ្នានេះ￸ លោក បានបញ្ជាក់បន្ថែមថា សូមកុំឱ្យប្រជាពលរដ្ឋមានការជួបជុំប្រមូលផ្តុំគ្នា ព្រោះ￸ការចុះសិក្សា វាយតម្លៃនេះ￸ ត្រូវធ្វើឡើងនៅតាមខ្នងផ្ទះ ម្តងមួយខ្នងផ្ទះ ទៅតាមភូមិ ឃុំនីមួយៗ។

ការចុះសិក្សា វាយតម្លៃលើគ្រួសារប្រជាពលរដ្ឋដែលស្នើសូមសម្បទានដីសង្គមកិច្ចនេះ￸ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នំា￸២០២៣ ទៅតាមកម្មវិធីកំណត់ដែលអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត បានបិទផ្សាយនៅទីសាធារណៈនៅស្រុកស្រែអំបិល និងផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ ៕

អត្ថបទទាក់ទង