ថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៣:០០ នាទីរសៀល សាខាសមាគមក្រុមប្រឹក្សាថ្នាក់ក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីការងាររបស់សាខាសមាគមក្រុមប្រឹក្សាថ្នាក់ ក្រុង សង្កាត់ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងជាប្រធានសាខាសមាគមក្រុមប្រឹក្សាក្រុង សង្កាត់ ។
កិច្ចប្រជុំបានដំណើការតាមរបៀបវារៈដូចខាងក្រោម៖
១/ ប្រកាសហេតុ
២/ ផ្សព្វផ្សាយខ្លឹមសារប្រជុំសមាគមក្រុមប្រឹក្សា
៣/ ផ្សព្វផ្សាយរបាយការណ៍រីកចំរើនឆមាសទី១ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក សង្កាត់ ឃុំ ខេត្តកោះកុង។
៤/ ផ្សព្វផ្សាយប្រកាសសមាសភាពសមាគមក្រុមប្រឹក្សាក្រុង ស្រុក សង្កាត់ ឃុំ របស់ខេត្តកោះកុង ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។
៥/ ប្រកាសទទួលស្គាល់ប្រធាន អនុប្រធានអចិន្ត្រៃយ៍របស់សាខាសមាគមក្រុមប្រឹក្សា ក្រុង សង្កាត់។
៦/ ត្រួតពិនិត្យ ការងារអនុវត្តកន្លងមករបស់សាខាសមាគមក្រុមប្រឹក្សាក្រុង សង្កាត់ និងតួនាទីភារៈកិច្ចក្នុងការដឹកនាំកន្លងមក ព្រមទាំងទិសដៅត្រូវអនុវត្តបន្ត។
៧/ ការណែនាំអំពីការប្រើប្រាស់ផេកតេលេក្រាមរបស់សាខាសមាគមន៍។
៨/ បញ្ហាផ្សេងៗ។
កិច្ចប្រជុំបានរៀបចំនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








