លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក បានចាត់មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍ខេត្តកោះកុង ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្របែងចែកវត្ថុរាវ (ប្រេងឥន្ទនៈ)នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។