លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យ អង្គការអុកស្វាម ជួបសម្ដែងការគួរសម និងធ្វើបច្ចុប្បន្នភាពអំពីដំណើរការដោះស្រាយសំណងរវាងប្រជាពលរដ្ឋក្រុម ២០០គ្រួសារ និងក្រុមហ៊ុន ថេត អេន ឡាយ មានមូលដ្ឋាននៅប្រទេសអង់គ្លេស ដែលមានទីតាំងទំនាស់ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ថ្ងៃពុធ ៦ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ May 10, 2023