/ / /

លោកស្រី តាំង សុភ័ក្ត្រធីតា អភិបាលរង នៃគណៈអភិបាលស្រុកគីរីសាគរ បរិច្ចាគថវិកា ចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៣

លោកស្រី តាំង សុភ័ក្ត្រធីតា អភិបាលរង នៃគណៈអភិបាលស្រុកគីរីសាគរ បរិច្ចាគថវិកា ចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ …!!

នាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី តាំង សុភ័ក្ត្រធីតា អភិបាលរង នៃគណៈអភិបាលស្រុកគីរីសាគរ បរិច្ចាគថវិកា ចំនួន ២០០,០០០ រៀល ( ពីររយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសាខាមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ឬសូមទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម ៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • ហេង គីមឆន/
    14/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្តីពីការធ្វើបច្ចុប្បន្នភាពមគ្គុទ្ទេសក៍វិនិយោគខេត្តកោះកុង (Koh Kong Investment Guide) និងវឌ្ឍនភាព នៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍សុខភាពកណ្ដោល ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី