ថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់រវាងឈ្មោះ ព្រហ្ម ពៅ ជាមួយឈ្មោះ ហេង កញ្ញា នៅសាលាឃុំតាតៃក្រោម។ ជាលទ្ធផលទំនាស់ខាងលើ ត្រូវបានដោះស្រាយសម្របសម្រួលផ្សះផ្សារ បានដោយជោគជ័យ សមាសភាពចូលរួមមាន៖លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ,លោក ពុយ យី ជំនួយការរដ្ឋបាលឃុំ,លោកស្រី ជួន ចាន់ស៊ីមៀនជំនួយការហិរញ្ញវត្ថុឃុំ,លោកស្រី មុំ ផន សមាជិកភូមិកោះអណ្តែត នៅសាលាឃុំតាតៃក្រោម។