ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០
នៅវេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលស្រុកកោះកុងបានរៀបចំកិច្ចប្រជុំរៀបចការរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង ក្នុងដែនដីរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង ក្រោមដឹកនាំកិច្ចប្រជុំដោយ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានការអញ្ជើញចូលរួមពី លោក សុខ ភិរម្យ អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោកប្រធាន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោក លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំទាំង៤ឃុំ និងមេភូមិទាំង ១១ភូមិ នៃស្រុកកោះកុង ខេត្តកោះកុង នៅសាលប្រជុំ សាលាស្រុកកោះកុង។ លោក អភិបាល បានណែនាំដល់ក្រុមការងារនិងអាជ្ញាធរឃុំទាំង៤ ត្រូវសហការគ្នាដើម្បីរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមតម្រូវការចាំបាច់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមានភាពរលូន ជាពិសេសគឺត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំផែនទីប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ នឹងស្ថានភាពជាក់ស្តែង និងស្របតាមការអភិវឌ្ឍន៍នាពេលអនាគត។
ប្រភព ៖ អ៊ឹង បឺត