ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមប្រជុំស្តីពី ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី ២៥ ដើម្បីពិនិត្យកែសម្រួលលើខ្លឹមសារឯកសារនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី ២៤ ដើម្បីបន្តឆ្ពោះទៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃលើកទី ២៥ នាថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសថៃឱ្យកាន់តែល្អប្រសើរ ។
កិច្ចប្រជុំនេះដែរធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានតំបនប្រតិបត្តិការសឹករងកោះកុង ដឹកនាំសម្របសម្រួលដោយឧត្តមសេនីយ៍ទោ សុខ សុវត្តិទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាអនុប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី ២៥ (RBC25) និងបណ្ឌិត សំឃិត វៀន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ។
ជាលទ្ធផលអង្គប្រជុំទាំងមូលបានពិនិត្យ និងកែសម្រួលខ្លឹមសារព្រមបន្ថែមចំណុចមួយចំនួនក្នុងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី ២៤ ។