ក្រោយពីបានទទួលព័ត៌មានពីអ្នកធ្វើដំណើរតាមដងផ្លូវជាតិ៤៨រួចមក លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចាត់តាំងលោក ខេង គង់ នាយករងរដ្ឋបាលស្រុក សហការ ជាមួយកំលាំងអធិការដ្ឋាននគរបាល និងរដ្ឋបាលព្រៃឈើអណ្តូងទឹក ចូលរួមពន្លត់ភ្លើងឆេះព្រៃបម្រុងស្មាច់ខាងកើតស្ពានជិតព្រំប្រទល់ឃុំកណ្តោល។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ