ថ្ងៃអាទិត្យ ១៥ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០
វេលាម៉ោង ៨:៤៥ នាទីព្រឹក លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញអមដំណើរ
ឯកឧត្តម សឿន រឿត ទីបឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកោះកុង ចុះពិនិត្យផ្លូវក្រាលក្រួសក្រហម ទីតាំងដាក់លូ និងស្ពានឆ្លងកាត់ដៃព្រែក ដែលកំពុងស្ថាបនាតភ្ជាប់ចេញពីផ្លូវជាតិ៤៨ ទៅកាន់ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព ៖ អ៊ឹង បឺត