រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែមេសា ឆ្នាំ២០២៣

ព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
April 27, 2023

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែមេសា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រីប្រធានការិយាល័យ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត មន្ត្រីការិយាល័យទាំង៤ និងមន្ត្រីសុខាភិបាលពាក់ព័ន្ធផ្សេងទៀត។ ដោយកិច្ចប្រជុំបានលើកយកលទ្ធផលការងារដែលបានអនុវត្តកន្លងមក បញ្ហាផ្សេងៗ បង្ហាញអង្គប្រជុំ ដើម្បីរកដំណោះស្រាយ និងផ្ដល់អនុសាសន៍។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការបញ្ចេញមតិយ៉ាផុលផុស។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

អត្ថបទទាក់ទង