រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៤៧ ប្រចាំខែមេសា ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៤៧ ប្រចាំខែមេសា ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកដោយមានការចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក សរុបចំនួន១១នាក់ស្រី០១នាក់ ។

ដែលមានរបៀបវារៈដូចខាងក្រោម៖

1.ពិនិត្យ និងកែសម្រួលកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៤៦

2.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលស្រុកប្រចាំខែមេសា

3.ផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៧ កើត ខែពិសាខ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣

ខែមេសា 26, 2023

វេលាម៉ោង០៣:៣០នាទីរសៀល

អត្ថបទទាក់ទង