លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានទទួលព័ត៌មានករណីទារិកា កើតមកមានពិការភាព ហើយម្តាយមានជីវភាពក្រីក្រ ក៏បានចាត់អោយលោកស្រី គង់ វាសនា អនុប្រធាន និងលោក សេង លីម សមាជិកអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំប៉ាក់ខ្លង នាំយកអំណោយអនុសាខាចុះសួរសុខទុក្ខទារិកា និងម្តាយមាន ឈ្មោះ ពាំង ស៊ីថា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
អំណោយដែលអនុសាខាប្រគល់ជូនមាន អង្ករ២៥kg គ្រឿងឧបភោគបរិភោគ០២កញ្ចប់ ថវិកាចំនួន ១០០,០០០រៀល និងថវិកាលោកមេឃុំប៉ាក់ខ្លងចំនួន ១០០,០០០រៀល សរុបថវិកាចំនួន២០០,០០០រៀល ។
ថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣