ថ្ងៃអង្គារ ៦ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានរៀបចំទិវាជាតិប្រយុទ្ធនឹងគ្រុនចាញ់ ក្រោមប្រធានបទ "នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយ:ការវិនិយោគ កែឆ្នៃ និងអនុវត្ត" ក្រោមអធិបតីភាពលោកស្រី ឈី វា អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត។ ទិវាប្រារព្ធឡើងនៅក្នុងបរិវេណ សាលាបឋមសិក្សាឬស្សីជ្រុំ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ សមាសភាពអញ្ជើញចូលរួមអញ្ជើញពី:
១.រដ្ឋបាលសាលាខេត្តកោះកុង
២.មន្ទីរសុខាភិបាលខេត្ត
៣.រដ្ឋបាលស្រុកថ្មបាំង
៤.ស្រុកប្រតិបត្តិស្មាច់មានជ័យ
៥.រដ្ឋបាលឃុំ ភូមិ
៦.កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ
៧.ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។