រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កាលពីចុងឆ្នាំ២០២២ សហគមន៍បេះដូងកូរ៉េ (CCK) បានឧបត្ថម្ភឧបករណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗមួយចំនួនតាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលទារកទើបនឹងកើត នៅផ្នែកទារកទើបនឹងកើត នៃមន្ទីរពេទ្យ។

ថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣

កាលពីចុងឆ្នាំ២០២២ សហគមន៍បេះដូងកូរ៉េ (CCK) បានឧបត្ថម្ភឧបករណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗមួយចំនួនតាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលទារកទើបនឹងកើត នៅផ្នែកទារកទើបនឹងកើត នៃមន្ទីរពេទ្យ។ បច្ចុប្បន្នធ្វើឱ្យផ្នែកនេះមានលទ្ធភាពកាន់តែច្រើន ក្នុងការផ្តល់សេវាថែទាំ ព្យាបាលដល់ទារកទើបនឹងកើត កាន់តែទំនើប ទាន់សម័យ និងមានក្រុមគ្រូពេទ្យជំនាញប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ អាចផ្តល់សេវា ថែទាំ ព្យាបាលចំពោះទារកទើបនឹងកើតដែលមានបញ្ហាសុខភាពផ្សេងៗដូចជា ទារកកើតមិនគ្រប់ខែ ទារកមិនគ្រប់ទំងន់ ឆ្លងរោគផ្សេងៗ ទារកមានបញ្ហាស្បែកលឿង ...។ល។ ហើយក្រុមគ្រូពេទ្យយើងបានជួយសង្គ្រោះទារកឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិតអស់ជាច្រើននាក់មកហើយ។

All reactions:105105

អត្ថបទទាក់ទង