រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០២រូប ចូលរួមសិក្ខាសាលាប្រចាំឆ្នាំស្តីពី “ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ” នៅទីស្ដីការក្រសួងកិច្ចការនារី

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ និងមន្ដ្រី ០២រូប បានចូលរួមសិក្ខាសាលាប្រចាំឆ្នាំស្តីពី “ការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ" ក្រោមអធិបតីភាព លោកជំទាវ គឹម សុីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងកិច្ចការនារី អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធការផ្ទេរមុខងារ និងថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីទាំង២៥រាជធានី-ខេត្ត សរុបចំនួន១០០រូប (ស្ត្រី៧៩រូប) នៅទីស្ដីការក្រសួងកិច្ចការនារី។

សិក្ខាសាលាប្រចាំឆ្នាំនេះ មានគោលបំណង ដើម្បីពិនិត្យស្ថានភាពបច្ចុប្បន្ន (វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត) ក្នុងការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមនៅថ្នាក់ក្រោមជាតិ។

ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង