ថ្ងៃចន្ទ ០៥កើត ខែពិសាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ២:០០នាទីរសៀល លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៥ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលសមាសភាពចូលរួម ៖ សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ និងមានការចូលរួមជាកិត្តិយសពី លោក ពុទ្ធិ សែន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក (ចំនុចឡាំដាំ) បុគ្គលិកប៉ុស្តិ៍សុខភាពឃុំ នាយកសាលាអនុវិទ្យាល័យកោះស្រឡៅ នាយកសាលាបឋមសិក្សាកោះកាពិ បឋមសិក្សាឡាំដាំ បឋមសិក្សាកោះស្រឡៅ មេភូមិគ្រប់ភូមិ ប្រធានសហគមន៍កោះស្រឡៅ ដែលមានសមាសភាពចូលរួមចំនួន១៩នាក់ ស្រី០១នាក់ នៅសាលាឃុំកោះកាពិ ៕