ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១៤០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងផ្លូវក្រួសក្រហមចំនួន ១ខ្សែ មានប្រវែង ៥០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោងចំនួន០២ មានទីតាំងស្ថិតនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំត្រពាំងរូង សម្រាប់ឆ្នាំ២០២៣ នៅសាលាឃុំត្រពាំងរូង។
សមាសភាពចូលរួមមានមន្រ្តីបច្ចេកទេសសាលាខេត្តលោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។
-ផ្លូវបេតុង មានក្រុមហ៊ុនចូលរួមដេញថ្លៃរួមមាន ៖
១.វ៉ាន់ សម្ភស្ស
២.ពៅ ផល្លា
៣.ទឹម រិន
៤.អូឌីស៉ី
៥.លួន មុំ
ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន លួន មុំ លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ៧៩ ៥២០ ០០០៛(ចិតសិបប្រាំបួនលាន ប្រាំរយម្ភៃពាន់រៀលគត់)។
-ផ្លូវក្រួសក្រហម មានក្រុមហ៊ុនចូលរួមដេញថ្លៃរួមមាន ៖
១.វ៉ាន់ សម្ភស្ស
២.ពៅ ផល្លា
៣.ទឹម រិន
៤.អូឌីស៉ី
៥.លួន មុំ
ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន លួន មុំ លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ៤៥ ០០០ ០០០៛(សែសិបប្រាំលានរៀលគត់)។