រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លិខិតជូនពររបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង គោរពជូនពរ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី ១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងលោកជំទាវ។

នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សូមលំឱនកាយគោរពជូនពរ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី ១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ជាពិសេសទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិ ប្រកបដោយការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តតរៀងទៅ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
=======✓✓=======
ថ្ងៃពុធ ៧ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

អត្ថបទទាក់ទង