/ / /

សារលិខិតជូនពរ ក្នុងឱកាសចូលឆាំ្នថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ សូមគោរពជូនចំពោះ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ

នាឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រី ក្រោមឱវាទ នៃរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុងទាំងអស់សូមគោរពជូនពរដល់ លោកអភិបាលក្រុង និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណ វាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថេរភាព និង ភាពសម្បូរសប្បាយជានិរន្តរ និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ លោកអភិបាលក្រុង និង លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមបាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    24/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកម្មវិធីរត់ប្រណាំងដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង”

  • ហេង គីមឆន/
    24/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ

  • ហេង គីមឆន/
    24/05/2026

    វរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្លាំងយោធិននារី ចុះសួរសុខទុក្ខ លោកស្រីនាយចំណង់ ហេង សុខនី ជំនួយការការិយាល័យទី៥  ដែលកំពុងសម្រាកលំហែរមាតុភាព នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨