រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីទស្សនារបាំត្រុដិ របាំជូនពរ និងរៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២៣ រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីទស្សនារបាំត្រុដិ របាំជូនពរ និងរៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកស្រីនាយករដ្ឋបាលសាលាក្រុង កម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង៣ មេភូមិ អនុភូមិ និងសមាជិកភូមិទាំង១១ ។
ពិធីនេះបានរៀបចំឡើងនៅទីធ្លាមុខរដ្ឋបាលក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង