នៅថ្ងៃអាទិត្យ ៤ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ក្រោមការអញ្ជើញចូលរួមពី លោក អន ដាវុធ ប្រធានមន្ទីរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ ក្រោមឱវាទមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តផងដែរ។
បន្ទាប់ពីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួចមក លោកប្រធានមន្ទីរ បានជួបសំណេះសំណាលជាមួយមន្ដ្រី ដើម្បីរឹតចំណងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់មន្ទីរ ដែលបានរួមសាមគ្គី និងសហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានសមិទ្ធផលថ្មីៗជាច្រើន រហូតដល់បច្ចុប្បន្ននេះ។
លើសពីនោះ លោកប្រធានមន្ទីរ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់។ #dpwtkk2023