រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចចុះធ្វើការផ្សព្វផ្សាយ និងល្បាតនៅក្នុងដែនសហគមន៍នេសាទសម្រស់កោះស្ដេច ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងពីលោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល ប្រជាការពារភូមិ និងសមាជិកគណៈកម្មការសហគមន៍សម្រស់កោះស្ដេច ចុះធ្វើការផ្សព្វផ្សាយ និងល្បាតនៅក្នុងដែនសហគមន៍នេសាទ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្រុមការងារល្បាតបានផ្សព្វផ្សាយដល់ទូកនេសាទចំនួនបីទូក ឃាត់ទូកអូសអួនល្មើសច្បាប់ក្នុងដែនសហគមន៍នេសាទចំនួនមួយទូក ដោយឲ្យគាត់ចូលមកធ្វើកិច្ចសន្យាបញ្ឈប់ការអូសអួនក្នុងដែនសហគមន៍បន្តទៀត។

ថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣

អត្ថបទទាក់ទង