ថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដឹកនាំដោយលោក ផាត់ សេង អនុប្រធានមន្ទីរ ចុះធ្វើការអប់រំ ផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងចងបដាអប់រំពីច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវតាមទីតាំង និងផ្លូវសំខាន់ៗរួមមាន ទីតាំងបេនឡាន និងទីប្រជុំជនផ្សារដងទង់ ក្រុងខេមរភូមិន្ទ និងព្រំដែនកម្ពុជា-ថៃ ផ្សារភូមិថ្មី ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានចែកជូននូវឯកសារមួយចំនួនដូចជា:
-សៀវភៅច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១៨០ក្បាល
-សៀវភៅអ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១២០ក្បាល
-ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ៣០០សន្លឹក
-ស្ទីកគ័រចំណាំងផ្លាតចំនួន ១០០សន្លឹក
-ការកំណត់ទ្រុងរថយន្ត និងការកំណត់ទំហំផ្ទុកទំនិញចំនួន ៥សន្លឹក
-ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ផ្ទាំង
-សីលធម៏១០ចំណុចចំនួន ១០០សន្លឹក
-បដាចំនួន ០៣ផ្ទាំង
សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។