រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រតិភូសភាពពាណិជ្ជកម្មខេត្តកោះកុង និងសប្បជនអញ្ជើញសួរសុខទុក្ខ គ្រួសារយោធិនសិស្សានុសិស្ស នៅអង្គភាពផ្នែកសឹករមណ្ឌលសីមា ចំណុះឱ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង

ប្រតិភូសភាពពាណិជ្ជកម្មខេត្តកោះកុង និងសប្បជនអញ្ជើញសួរសុខទុក្ខ គ្រួសារយោធិនសិស្សានុសិស្ស នៅអង្គភាពផ្នែកសឹករមណ្ឌលសីមា ចំណុះឱ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង

(កោះកុង)ថ្ងៃសៅរ៍ ៣ រោចខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ អង្គភាពផ្នែកសឹករកមណ្ឌលសីមាបានធ្វើបដិសណ្ឋារកិច្ច ទទួលប្រតិភូ សភាពាណិជ្ជកម្មខេត្តកោះកុង ដឹកនាំដោយលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្ត អញ្ជើញមកសំេណេះសំណាល សួរសុខទុក្ខ គ្រួសារកងទ័ព ចំនួន១០០គ្រួសារ សិស្សានុសិស្ស ចំនួន ៧០នាក់ នៅអង្គភាព ផ្នែកសឹករង មណ្ឌលសីមា។ ថ្លែងក្នុងឱកាសនោះដែរលោក ចាង ជីវិញ បានកោតសរសើរចំពោះ អង្គភាព ដែលសឹករងមណ្ឌលសីមា ដែលបានឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃទឹកដីខេត្តកោះកុង បានយ៉ាងល្អប្រសើរ និងសូមជូនពរឲ្យកងទ័ព គ្រួសារកងទ័ព កូន ចៅគ្រួសារកងទ័ពទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ សូមជួបតែសេចក្តីសុខ ចៀសផុតពីជំងឺផងទាំងពួង និងសូមឲ្យជួប តែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាទីបញ្ចប់លោកប្រធានសភាពពាណិជ្ជកម្មខេត្ត រួមទាំង សប្បុរសជន បានចែកជូន ដល់គ្រួសារកងទ័ព ក្នុងមួយគ្រួសារ ទទួលបានថវិកាប្រាំ៨០.០០០រៀល អង្ករមួយបាវ មីម៉ាម៉ា០១កេះ ទឹកត្រីទន្សាយ១យួរ ទឹកស៊ីអ៊ីវម៉ាម៉ា១យួរ ប្រេងឆា១ប៊ីដុង នំ១កញ្ចប់ និងនំប៉័ងផ្អែម១កញ្ចប់ និងបានចែកជូនដល់ក្មួយៗសិស្សានុសិស្ស។ ដែលជាកូនចៅគ្រួសារកងទ័ព ដោយក្នុងម្នាក់ៗសម្ភារសិក្សា១កញ្ចប់ និងនំបង្គា ១ថង់ផងដែរ។

អត្ថបទទាក់ទង