រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកម្លាំង ចុះជួបសំណេះ​សួរសុខទុក្ខ កងកម្លាំងនគរបាលវរព្រំដែនគោក៨២៧

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកម្លាំង ចុះជួបសំណេះ​សួរសុខទុក្ខ កងកម្លាំងនគរបាលវរព្រំដែនគោក៨២៧ និងបាន​ពាំនាំ​នូវអនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ ​និងឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូន​ដល់​កងកម្លាំង​ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នាពេល​ខាងមុខ​ ។
ក្នុងនោះដែរ​ លោកឧត្តមសេនីយ៍ទោស្នងការ​ បានធ្វើការណែនាំអំពីវិន័យរបស់កងកម្លាំងនគរបាលជាតិ​​ ព្រមទាំងបាននាំយកអំណោយ របស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង ថវិការសម្ភារៈផ្ទាល់​ខ្លួន​ និងថវិការបស់ស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំង​ថវិកាសប្បុរសជន​មួយ​ចំនួន​របស់​អាជីវករ​ ជូនដល់កងកម្លាំងនគបាលវរព្រំដែនគោក៨២៧​ ផងដែរ។
ថ្ងៃសុក្រ ២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ April 7, 2023

អត្ថបទទាក់ទង