រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយបានការអនុញ្ញាតពី លោក ក្រូច បូរីសីហា អភិបាលស្រុក លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនជាមួយការិយាល័យ អប់រំ យុវជន និងកីឡា

ដោយបានការអនុញ្ញាតពី លោក ក្រូច បូរីសីហា អភិបាលស្រុក  លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនជាមួយការិយាល័យ អប់រំ យុវជន និងកីឡា ដែលមានរបៀបវារៈដូចខាងក្រោម:

១.តួនាទីភារកិច្ច                                       ២.រៀបចំស្ថិតិនាយក.នាយករងដែលមិនទាន់បានទទួលការតែងតាំងដើម្បីធ្វើលិខិតស្នើតែងតាំង។                             ៣.ប្រជុំធ្វើផែនការកំណត់សាលាស្អាតនាយកល្អគ្រូប/រល្អថ្នាក់ទី៤ដល់ទី៦គ្រូប/រល្អភាសាខ្មែរនិងគណិតថ្នាក់ទី១ដល់ទី៣ប្រចាំស្រុក។                           ៤.ប្រជុំពិនិត្យនិងជំរុញតាមសាលារៀនឲ្យបង្កើតគណកម្មការគ្រប់គ្រងសាលារៀន។  

៥.ជំរុញនិងរៀបចំឲ្យមានប្រឹក្សាគរុកោសល្យជំនាញការិ.អយកកម្រងនិងប្រចាំសាលារៀន។                                     ៦.រៀបចំគណកម្មការប្រឡងប្រណាំងអំណានស្មូតកំណាព្យនិងតែងនិពន្ធសម្រាប់កម្រិតស្រុក។                              ៧.ជំរុញតាមសាលាឲ្យអនុវត្តកម្មវិធីបំណិនជីវិតជាពិសេសសាលាគោលដៅPFDA  ។                                ៨.ជំរុញពិនិត្យតាមដាននិងវាយតម្លៃសាលាអនុវត្តគម្រោងGEIP                        

៩.ជំរុញនិងពិនិត្យតាមដានគ្រូប/រថ្នាក់ទី១ជាមួយការប្រើប្រាស់វិធីសាស្រ្តកញ្ចប់អំណានថ្នាក់ដំបូង។                                         ១០.បង្កើតរបបប្រជុំនិងវាយតម្លៃលទ្ធផលវឌ្ឍនភាពការបំពេញការងារជាមួយការិនិងនាយកឲ្យបានទៀងទាត់។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

.................

ថ្ងៃព្រហស្បតិ៍ ១ រោច ខែចេត្រ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣

មេសា 6, 2023

អត្ថបទទាក់ទង