លោក ក្រូច បូរីសីហា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាឯកភាពស្រុក បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ
២.ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋានដឹកនាំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព នៅតាមបណ្តាឃុំ ទូទាំងស្រុកបូទុមសាគរ
៣.ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សម្រាប់បុណ្យ ចូលឆ្នាំខ្មែរ
៤.ផ្សេងៗ។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ នាយករដ្ឋបាលសាលាស្រុក លោកមេឃុំទាំង៤ ឧទ្យាជាតិបូទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង មណ្ឌលសុខភាព រដ្ឋបាលជលផល នាយប៉ុស្តិ៍រដ្ឋបាលឃុំទាំង៤ និងការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
វេលាម៉ោង ០២:៣០ នាទីរសៀល
















