លោក យិន យួត ជំទប់ទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងការរៀបចំផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ ភូមិសាស្ត្រស្រុកបូទុមសាគរខេត្តកោះកុង ក្នុងគោលបំណង៖
១/.ណែនាំពីវិធីសាស្រ្តសិក្សា ប្រមូលទិន្នន័យជីវចម្រុះ និងសេដ្ឋកិច្ចសង្គម
២/.រៀបចំផែនការចុះសិក្សា និងប្រមូលទិន្នន័យ
៣/.វាយតម្លៃធនធានធម្មជាតិ និងការប្រើប្រាស់ក្នុងតំបន់ការពារធម្មជាតិ
៤/.កំណត់តំបន់គ្រប់គ្រង និងស្វែងយល់បន្ថែមពីរបៀប នៃការគ្រប់គ្រងតាមតំបន់នីមួយៗ
រៀបចំដោយគម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) នៃក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងមន្ទីរបរិស្ថានខេត្តកោះកុង នាយកដែនជម្រកសត្វព្រៃតាតៃ នាយកឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងប្រធានស្នាក់ការខេត្តកោះកុង ការិយាល័យភូមិបាលស្រុក មេភូមិជីមាល និងអណ្តូងទឹក នៅសាលប្រជុំសាលាឃុំអណ្តូងទឹក។
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
————————————-
ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
April 5, 2023








