ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្ដិទី៣ ក្រោមការដឹកនាំដោយលោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈមប្រចាំខែមីនា និងពិនិត្យ អនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន របស់រដ្ឋបាលស្រុកកោះកុង និងលើកទិសដៅបន្តខែមេសា ឆ្នាំ២០២៣
សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន ឬអនុប្រធាការិយាល័យ អង្គភាពចំណុះសាលាស្រុក បុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។