ថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
នាយ នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានជួបប្រជុំអំពីលទ្ធផលការងារពាក់ព័ន្ធ និងវិស័យជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដែលក្រុមការងារបានចុះមកពិនិត្យទីតាំងជាក់ស្តែង ដឹកនាំដោយឯកឧត្តម លីវ សុភត្រ្តា រដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភា កម្មវិធីប្រព្រឹត្តទៅនៅខណ្ឌរដ្ឋបាលជលផលកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ០៦នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង