ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៣
ក្រុមការងារពង្រឹងគុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ បានចុះបេីកប្រអប់សំបុត្របញ្ចេញមតិរបស់អ្នកជំងឺ អ្នកកំដរ ឬក្រុមគ្រួសារ តាមផ្នែកនីមួយៗ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២៣ ។ ការចូលរួបញ្ចេញមតិយោបល់ របស់អ្នកជំងឺ និងក្រុមគ្រួសារ គឺជាធាតុចូលមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមស្វែងរកចំណុចល្អ ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរផ្សេងៗដេីម្បីកែលម្អរ និងអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពប្រសេីរឡេីង ។ សូមបងប្អូនប្រជាពលរដ្ឋដែលចូលមកទទួលសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមបញ្ចេញមតិតាមរយៈសំបុត្រ និងប្រអប់សំបុត្រដែលដាក់នៅជាប់ជញ្ជាំង តាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យ ។