សាលាស្រុកបូទុមសាគរ បានរៀបចំពិធីប្រកាសកែសម្រួល និងតែងតាំង ប្រធាន អនុប្រធានគណៈកិត្តិយស ប្រធាន អនុប្រធានសមាជិក សមាជិកាគណៈកម្មាធិការ ក្រុមការងារកាកបាទក្រហមកម្ពុជា ឃុំ និងអ្នកស្ម័គ្រចិត្ត នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងនិងមានការនិមន្ត និងអញ្ជើញចូលរួមពីលោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយស លោក លោកស្រី អនុប្រធានកិត្តិយស ពីព្រះចៅអធិការវត្ត ៧អង្គ ជាអនុប្រធានកិត្តិយស លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការអនុសាខា ស្រុក អ្នកស្ម័គ្រចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសប្បុរសជនជាច្រើននាក់ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង។
ចុងបញ្ចប់នៃកម្មវិធី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាបានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះសរុប២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកា៨ម៉ឺនរៀលដូចៗគ្នា។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣
ខែមីនា 27, 2023
វេលាម៉ោង០៣ៈ០០នាទីរសៀល
























