ថ្ងៃសុក្រ ០៣ កើត ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៨.៣០នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា និងឆ្លងរបាយការណ៍ត្រីមាសទី០១ របស់គណកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ មានការចូលរួមជាកិតិ្តយសពីលោក អ៊ឹង ទូច និងលោកស្រី សេង គឹមហ៊ូន អនុប្រធានគណកម្មាធិការ ក.គ.ស.ក ស្រុកកោះកុង សមាសភាពចូលរួមសរុបចំនួន ២០នាក់ ស្រី០២នាក់ នៅសាលាឃុំកោះកាពិ ។
របៀបវារៈនៃកិច្ចប្រជុំ ៖
១. ពិនិត្យកូរ៉ុម និងរបៀបវារៈ
២. ពិនិត្យ និងអនុម័តកំណត់ហេតុ
៣. ឆ្លងរបាយការណ៍ប្រចាំខែមិនា របស់ គ ក ន ក ឃុំកោះកាពិ
៤. ឆ្លងរបាយការណ៍ត្រីមាសទី០១ របស់ គ ក ន ក ឃុំកោះកាពិ
៥. បញ្ហាផ្សេងៗ
៦. បិទកិច្ចប្រជុំ ។