រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៊ុត ហ៊ន ប្រធានមន្ទីរផែនការខេត្តស្តីទី បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទទួលស្វាគមន៍ប្រតិភូក្រសួងផែនការ ចុះមកផ្តល់ថវិកាសមាគមមន្ត្រីរាជការ ក្រសួងផែនការ ជូនដល់គ្រួសារសពលោក សំ តុលា ប្រធានការិយាល័យតាមដានត្រួតពិនិត្យ និងវាយតម្លៃនៃមន្ទីរផែនការខេត្តកោះកុង។​

ថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣

លោក ប៊ុត ហ៊ន ប្រធានមន្ទីរផែនការខេត្តស្តីទី បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទទួលស្វាគមន៍ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ខៀវ កាណុល អនុរដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ និងជាប្រធានសមាគមមន្ត្រីរាជការក្រសួងផែនការ ចុះមកផ្តល់ថវិកាសមាគមមន្ត្រីរាជការ ក្រសួងផែនការចំនួន ៥.០០០.០០០៛ (ប្រាំលានរៀលគត់) ជូនដល់គ្រួសារសពលោក សំ តុលា ប្រធានការិយាល័យតាមដានត្រួតពិនិត្យ និងវាយតម្លៃនៃមន្ទីរផែនការខេត្តកោះកុងដល់គេហដ្ឋានស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។​

អត្ថបទទាក់ទង