ថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងមហាសន្និបាតឆ្នាំ២០២២ របស់សហគមន៍កសិកម្មអង្គរភ្នំខ្លុង នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានការសម្របសម្រួលដោយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ៣៥នាក់ ស្រី ១៦នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង