រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាថ្នាក់ក្រុង

ថ្ងៃអង្គារ ៨រោច ខែផល្គុន  ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាថ្នាក់ក្រុង និងពង្រឹងការងារដល់ក្រុមការងារព័ត៌មានវិទ្យាថ្នាក់ក្រុង។ សមាសភាពអញ្ជើញចូលរួមមានប្រធាន អនុប្រធាន និងសមាជិកក្រុមការងារព័ត៌មានវិទ្យាថ្នាក់ក្រុង។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង