រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តំបន់ប្រតិបត្តិការសឹករងកោះកុង បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា អបអសាទរខួបលើកទី១១២ ឆ្នាំ២០២៣

តំបន់ប្រតិបត្តិការសឹករងកោះកុង បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា អបអសាទរខួបលើកទី១១២ ឆ្នាំ២០២៣
…………………….
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣​ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត។

លោកស្រីវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង ជាប្រធានក្រុមការងារយេនឌ័រនៃ តំបន់ប្រតិបត្តិការសឹករងកោះកុង បានអាននូវរបាយការណ៍ស្វាគមន៌ និងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។

ថ្លែងក្នងឱកាសនោះលោកបណ្ឌិត សំឃិត វៀន អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារយេនឌ័រ និងយោធិននារី ទាំងអស់​ ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយរាល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាត បានយ៉ាងល្អប្រសើរ និងអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣​នេះ ក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារី នៅគ្រប់ពេលវេលា និងត្រូវលើកតម្កើងតម្លៃដល់នារីគ្រប់រូប ក្នុងសមភាពយេនឌ័រ។
ជាទីបញ្ចប់លោកបណ្ឌិត បានប្រគល់វត្ថុអនុស្សាវរីយ៍ និងថវិកា ជូនដល់យោធិននារីចំនួន៣១នាក់ ម្នាក់ៗទទួលបាន អំណោយលោកជំទាវអភិបាលខេត្ត ថវិកា ៥០.០០០រៀល ក្រមា ០១ និងអំណោយរបស់ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង កាដូម្នាក់ ០១កញ្ជប់ ថវិកាម្នាក់ ៥០.០០០រៀល ផងដែរ។ នឹងរៀបចំពិសារអាហារសាមគ្គីប្រកបដោយភាពសប្បាយរីករាយ៕
ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ March 13, 2023

អត្ថបទទាក់ទង