រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចូលរួមប្រជុំប្រចាំសប្តាហ៍

លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចូលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅអគារប្រជុំប៊ុន លើត។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ប្រធានអង្គប្រជុំបានលើកយកនូវព្រិត្តិការណ៍ថ្មីៗ អន្តរជាតិ តំបន់ និងផ្ទៃក្នុងប្រទេស ដើម្បីអោយអង្គប្រជុំបានជ្រាប និងបានដាក់ចេញនូវទិសដៅដើម្បីអនុវត្តបន្ត ពិសេសប្តេជ្ញាថែរក្សាសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល។
ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ March 13, 2023

អត្ថបទទាក់ទង