រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក ដើម្បីត្រៀមចុះជួបសំណេះសំណាល ជាមួយនារីបម្រើការងារ ក្នុងវិស័យកម្សាន្ត នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក ដើម្បីត្រៀមចុះជួបសំណេះសំណាល ជាមួយនារីបម្រើការងារ ក្នុងវិស័យកម្សាន្ត នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត ស្នើលោក លោកស្រី ដែលមានវត្តមាននៅទីនេះ ពិភាក្សាអំពីផែនការ និងសកម្មភាព ដែលត្រូវចុះសំណេះសំណាល ជាមួយនារីបម្រើការងារ ក្នុងវិស័យកម្សាន្ត ឱ្យបានសមស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋបាលក្រុង ស្រុក ត្រូវសហការ ជាមួយមន្ទីរ អង្គភាពជំនាញ ក្នុងរៀបចំផែនការ ដើម្បីចុះជួបសំណេះសំណាល ជាមួយម្ចាស់អាជីវកម្ម និងនារីបម្រើការងារក្នុងវិស័យកម្សាន្ត តាមស្ថានភាពជាក់ស្តែង និងដែនសមត្ថកិច្ចរៀងៗខ្លួន សម្រាប់រដ្ឋបាលខេត្តនឹងរៀបចំទម្រង់បញ្ជីសំនួរស្តង់ដាររួមមួយ សម្រាប់ការសំភាសន៍ និងស្រង់ទិន្នន័យ នារីបម្រើការងារក្នុងវិស័យកម្សាន្ត មួយវិញទៀតក្នុងការចុះសាកសួរសុខទុក្ខ ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ផ្សេងៗ ជូនពួកគាត់តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍នេះ ដោយចាត់ទុកជាប្រជាពលរដ្ឋម្នាក់មានសិទ្ធសេរីភាព ដូចប្រជាពលរដ្ឋទូទៅ។ សំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយសម្រួល និងលើកទឹកចិត្តដល់ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យនេះ បានធ្វើការងារប្រកបដោយទំនុកចិត្តខ្ពស់ និងស្របតាមច្បាប់ការងារដែលបានកំណត់។ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ត្រូវកគ្រប់គ្រងអាជីវកម្មសេវាកម្សាន្តប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដល់ បុគ្គលិក និងបណ្ដាញនារីដែលបម្រើការក្នុងសេវាកម្សាន្ត ដើម្បីឱ្យបងប្អូនកូនក្មួយមានជំនាញ ច្បាស់លាស់ ងាយស្រួលក្នុងការប្រកបមុខរបរ និងជួយបង្កើនប្រាក់ចំណូល សំដៅលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ March 10, 2023

អត្ថបទទាក់ទង