រដ្ឋបាលឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង មានកិត្តិយស ផ្សព្វផ្សាយជូនសាធារណជនអំពី គម្រោងថវិកាសង្ខេបរបស់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៣។ គម្រោងថវិកានេះឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ និងកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ស្តីពីការអនុម័តគម្រោងថវិកាឃុំ សង្កាត់ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ ថវិកាសរុបរបស់រដ្ឋបាលឃុំតានូន មានចំនួន ៧០៧.៧៣៥.៦៦៩ រៀល ត្រូវបានបែងចែក៖
១.ផ្នែកសេដ្ឋកិច្ចសរុបចំនួន ៥២៧.២៣៥.៦៦៩ រៀល
២.ផ្នែកសង្គមកិច្ច សរុបចំនួន ១០.៩១៣.០០០ រៀល
៣.ចំណាយផ្នែករដ្ឋបាល សរុបចំនួន ១៦៩.៥៨៧.០០០ រៀល

