ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោក អ៊ឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ក្រោមមូលបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល ក្រោមអធិបតីភាពលោកស្រី អេង នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅបរិវេណសាលាស្រុកកោះកុង ៕