ឃុំតាតៃក្រោម,ថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្ដរជានារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្រ្ដីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី អុី នារីនេត អភិបាលរងខេត្តកោះកុង នៅសាលាស្រុកកោះកុង។