ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំជំទប់២ ស្មៀនឃុំ ជំនួយការឃុំ ប្រជុំជាមួយ លោក អុឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ចុះធ្វើការពិនិត្យលើការងារនានា ជាពិសេស ដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល និងការកសាងកម្មវិធីអភិវឌ្ឍរយៈពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាឃុំតាតៃក្រោម អាណត្តិទី៥ ដែលរដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកកោះកុង បានបណ្តុះបណ្តាល ផ្សព្វផ្សាយ និងប្រជុំណែនាំនាពេលកន្លងមក ដើម្បីបង្កើននូវប្រសិទ្ធភាព និងធានាបានគណនេយ្យភាព ក្នុងការរៀបចំស្របតាមការណែនាំ ស្តីពីដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) និងការកសាងកម្មវិធីអភិវឌ្ឈរយៈពេល ៥ឆ្នាំ(២០២៣-២០២៧)។